ផ្តល់កម្លាំងចិត្តឲ្យខ្លួនឯង !

K

ផ្តល់កម្លាំងចិត្តឲ្យខ្លួនឯង !
ឈប់ដកដង្ហើមធំទៅណា ! អ្នកណាក៏មានកំហុស អ្នកណាក៏ចង់ល្អ គ្មានអ្នកណាចង់អាក្រក់នោះទេ បរាជ័យក៏គ្មានអ្នកណាចង់ជួបដែរ ប៉ុន្តែអ្វីៗវាមិនមែនចេះតែដូចការចង់របស់យើងនោះឡើយ ។ យើងមកកាន់លោកនេះជាមួយសៀវភៅបញ្ជីកត់ត្រាដែលមានដាក់នៅជាប់នឹងខ្លួន ពីអ្វីដែលយើងត្រូវទទួល គឺដើម្បីមកទទួលកំហុសនិងការសរសើរ ដែលយើងត្រូវតែធ្វើឲ្យបានល្អតទៅទៀត ។ ម្តងរីករាយ ម្តងកើតទុក្ខ ម្តងជោគជ័យ ម្តងបរាជ័យ មិនមែនមកពីគំរោងដែលយើងបានរៀបចំមិនល្អនោះទេ នេះពីព្រោះតែយើងគឺជាមនុស្ស ! ។ បរាជ័យគឺជាផ្នែកមួយនៃការបង្កើតជីវិត ក្រោកឈរឡើង ! ក្តាប់ឲ្យជាប់ការព្យាយាមនៅក្នុងដៃ ព្រោះអ្នកអាចធ្វើបាន ! ! ! ។
ឈប់គិតច្រើន អ្វីដែលវាបំរុងកើត ឲ្យវាកើតមកចុះ របស់ដែលបំរុងតែបែក វាគង់តែនឹងបែកទេ ! ។

Comments