បើយើងគិតថា យើងនៅតែរឹងមាំ យើងនៅតែមានប្រយោជន៍ចំពោះខ្លួនឯងនិងសង្គម ខួរក្បាលនឹងធ្វើការឲ្យអ្វីៗប្រព្រឹត្តិទៅតាមនោះដែរ ផ្ទុយទៅវិញបើគេគិតថា គេចាស់ហើយ លែងធ្វើអីកើតហើយ អស់ពេលហើយ លែងមានអ្វីសង្ឃឹមតទៅទៀតហើយ នោះខួរក្បាលនិងរាងកាយលែងធ្វើអ្វីកើតជាមិនខាន ។ ក្នុងពិភពលោកនេះមានមនុស្សចាស់ច្រើននាក់ណាស់ដែលមានអាយុសុទ្ធតែលើសពីកៅសិបឆ្នាំ ហើយធ្វើការទទួលបានស្នាដៃនៅតែល្អឥតខ្ចោះ ពោរពេញទៅដោយគុណភាពខ្ពស់ ព្រោះតែក្នុងចិត្តគាត់រឹងមាំ « មានមេត្តាករុណា » គ្មានចិត្តអាក្រក់បំផ្លាញសុខភាព ។ អ្នកដឹងទេថា ហេតុអីសត្វព្រហ្មសុទ្ធតែមានអាយុរាប់រយកប្ប ? ព្រោះចិត្តគេមានតែមេត្តា គ្មានកំហឹងនិងភាពលោភលន់ទេ តែហេតុអីក៏មិនអាចបរិនិព្វានបាន ? ព្រោះខ្លះនៅជាប់ដោយទិដ្ឋិ ខ្លះយានគាត់(សមថយាន វិបស្សនាយាន) បែកកង់នៅត្រឹមនោះសិនតែប៉ុណ្ណោះ !។

