អ្នកជាអ្នកណា ?

K

សម័យថ្ងៃមួយមានប្រេតមកយំថ្ងូរនៅក្បែរព្រះសារីបុត្តជាអគ្គសាវ័កបារមីញាណ ព្រះអង្គសួរថា អ្នកជាអ្នកណា ? ប្រេតនោះតបថា ខ្ញុំកូណាធ្លាប់ជាមាតារបស់ព្រះអង្គណា សូមព្រះអង្គជួយខ្ញុំព្រះករុណាផង ! ។ ព្រះសារីបុត្តពិនិត្យមើលដោយញាណមួយត្រួសទើបដឹងថាប្រេតនោះធ្លាប់ជាមាតារបស់លោកមែន លោកពោលថាអត់ធន់សិនញោមទំរាំព្រឹកស្អែកអាត្មានឹងបង្សុកូលឧទ្ទិសបុណ្យឲ្យ។លុះស្អែកឡើងលោកនិមន្តបិណ្ឌបានអាហារទើបនិមន្តព្រះមោគ្គល្លាននិងភិក្ខសង្ឃខ្លះថ្វាយភត្តាហារជាសង្ឃិតាទក្ខិណាទានមានព្រះសម្មាសម្ពុទ្ធជាប្រធានឧទ្ទិសកុសលជូនប្រេតជាញាតិរបស់លោកបានអនុមោទនាសម្រេចកុសលចេញចាកអបាយភូមិទៅហោង។កូនចៅមើលចុះ ! សូម្បីតែព្រះអរហន្តផងលោកនៅបំពេញសេចល្តីល្អ តើកូនចៅបានសម្រេចជាអរិយបុគ្គលថ្នាក់ណាហើយបានជាលែងចង់ធ្វើបុណ្យនោះ?តើញាតិរបស់យើងមាតាបិតាក្នុងជាតិមុនដែលធ្លាប់ស្រឡាញ់បីបមថ្នមថ្នាក់យើងសុទ្ធតែបានឡើងឋានសួគ៌មែនឬ ?កុំរមិលគុណលោកអីនាំគ្មាទៅវត្តធ្វើបុណ្យឧទ្ទិសកុសលជូនលោកផងទៅណា។ឆ្លើយឲ្យត្រង់មកមើលកូនចៅណាខ្លះមិនបានទៅវត្តតើដោយហេតុអីដែរ ?

Comments