អ្នកអាចរំដោះខ្លួនឲ្យមានសេរីភាពរួចផុតពីគំនិតរបស់អ្នកបាន

K

ដំណឹងល្អមួយដែលខ្ញុំចង់ប្រាប់អ្នក គឺថាអ្នកអាចរំដោះខ្លួនឲ្យមានសេរីភាពរួចផុតពីគំនិតរបស់អ្នកបាន នេះទើបជាសេរីភាពពិតប្រាកដ ។ ត្រូវដឹងទាន់ការគិត ព្រោះចិត្តមានទំលាប់ក្នុងការគិតជាយូរមកហើយ គិតខុស គិតត្រូវ គិតមានប្រយោជន៍ គិតអត់ប្រយោជន៍ វាមិនដឹងទេ វាដឹងតែពីគិត មានតែសតិនិងបញ្ញាប៉ុណ្ណោះដែលអាចវិភាគដឹងថាវាជារឿងគួរគិត ឬ មិនគួរគិត ។ ពេលអ្នកដឹងទាន់ អ្នកមិនចាំបាច់វិនិច្ឆ័យ ឬ មួរម៉ៅបន្ថែមទៀតទេ ត្រឹមតែដឹងទៅបានហើយ ព្រោះពេលអ្នកដឹងទាន់ ចិត្តក៏បានប្តូរវិមាត្ររបស់វាភ្លាមមួយរំពេចដែរ ការដឹង ឬ ការចេះបង្វែរចិត្ត ការសន្ទនាពន្យល់ខ្លួនឯង គឺជាការអប់រំ ការប្រៀនប្រដៅ ការគ្រប់គ្រងចិត្តនេះឯង​ ។ សមាធិគិត ឆ្លើយតបបានយ៉ាងល្អបំផុតក្នុងរឿងនេះ ព្រោះបានសាងទំនាក់ទំនងរវាងចិត្តផ្ទៃលើ(Conscious)និងចិត្តផ្ទៃបាត(Subconscious)ឲ្យមានភាពរលូនជាមួយគ្នា ។

Comments