បើយើងគិតរឿងអាក្រក់នោះការឈឺចាប់នឹងតាមជាប់ខ្លួន បើយើងគិតរឿងល្អ គិតឲ្យចិត្តជ្រះថ្លា សេចក្តីសុខនឹងតាមជាប់ខ្លួន។ជីវិតកំពុងតែបង្ហាញដល់មនុស្សនូវគ្រប់ស្ថានការណ៍ ដើម្បីឲ្យយើងបានជ្រើសរើសការចូលចិត្តនិងការទាស់ចិត្ត បើយើងប្រតិកម្មទៅនឹងរឿងអ្វីមួយ មានន័យថា យើងកំពុងតែប្រតិកម្មជាមួយអារម្មណ៍ខ្លួនឯង ហើយបង្កើតនូវទុក្ខសោកឬរីករាយឲ្យខ្លួនឯង ដែលសុទ្ធតែជាមូលហេតុនៃទុក្ខទាំងអស់។ចិត្តដែលប្រតិកម្មនេះព្រះពុទ្ធលោកហៅថាសង្ខារ ឲ្យតែមានសង្ខារគឺត្រូវតែមានទុក្ខ(សង្ខារគឺការរំជួលចិត្ត) ត្រាតែរលត់នូវសង្ខារទើបមានសេចក្តីសុខគ្រប់យ៉ាង(គឺហ្វឹកហាត់ឲ្យកើតឧបេក្ខាចិត្ត)។

