ស្នេហាចាប់ផ្ដើមពីមនុស្សពីរនាក់ ដូច្នេះហើយមិនគួរណាមានតែម្នាក់ទេដែលត្រូវប្រឹង និងកសាងចំណងនោះតែឯងទេ។ មិនអយុត្តិធម៌ទេ? ស្រឡាញ់គ្នាពីរនាក់តែងតែឱ្យគេតែម្នាក់ជាអ្នកប្រឹង? ចុះបើយើងជម្នះទាំងពីរនាក់វិញ តើយ៉ាងណាដែរ? ការស្រឡាញ់គឺ ចាប់ផ្ដើមពីមនុស្សពីរនាក់។ ហេតុអីបានជាយើងចង់ឱ្យគេប្រឹង ដើម្បីទំនាក់ទំនងនេះតែឯងទៅវិញ? បើយើងប្រឹងទាំងអស់គ្នានោះទំនាក់ទំនងយើងនឹងល្អប្រសើរជាមិនខានតើ! ត្រូវទេ?
បើយើងស្រឡាញ់គ្នាពិតប្រាកដមែន យើងគួរតែតស៊ូជាមួយជីវិតមួយនេះ។ ត្រូវសម្របខ្លួនដើរនៅលើផ្លូវមួយរួមគ្នាឆ្ពោះទៅមុខជាមួយគ្នា តស៊ូការលំបាកជុំគ្នា ពុះពារគ្រប់ឧបសគ្គជាមួយគ្នា ...នោះជីវិតគូររបស់យើងកំពុងតែរីកចម្រើនហើយ ព្រោះយើងមិនដែលលែងដៃគ្នានៅពាក់កណ្ដាលទី។ មិនឈប់ទោះពេលខ្លះយើងជួបរឿងពិបាកក៏យើងនៅតែដើរជាមួយនឹងស្នាមញញឹម និងការជឿជាក់គ្នាទៅវិញទៅមក។ ទោះមានភ្នំធំមកសង្កត់ក៏ទំហំនៃក្ដីស្រឡាញ់ដែលឆ្លងកាត់មកជាមួយគ្នាអាចវាយបំបែកបំណែកភ្នំនោះបានយ៉ាងងាយ ដូចគេថាគ្មានអ្វីធំជាងក្ដីស្រឡាញ់នោះទេ។ ដូច្នេះហើយទោះជា ភ្នំខ្ពស់ ជ្រោះជ្រៅអាចទៅដល់តែទំហំនៃក្ដីស្រឡាញ់របស់យើងគ្មានម៉ែត្រសម្រាប់វាស់គ្មានអ្នកទៅដល់ផ្សេងក្រៅពីពួកយើងឡើយ ។
“បើស្រឡាញ់ពិតត្រូវស៊ូជាមួយគ្នា មិនមែនតែខ្ញុំហើយក៏មិនមែនតែអ្នកគឺ យើងទាំងពីរ”
Comments
sarith71
hi. kimhouy
how a you?


