ពេលខ្លះ យើងក៏សុំពេលដើម្បីយំ... នៅពេលដែលជីវិតដើរដល់ផ្លូវទាល់ ក្ដីសង្ឃឹមងងឹតសូន្យឈឹង កុំប្រឹងញញឹមទៀតអី យើងប្រឹងប្រែងយូរមកហើយ យើងរឹងមាំគ្រប់គ្រាន់ហើយ ល្មម ទុកពេលឱ្យខ្លួនឯងបានយំផងទៅចុះ។ ពេលយំគឺជាពេលដែលយើងបានយល់ច្បាស់ពីខ្លួនឯងបំផុត។ យើងពិតជាត្រូវការពេលដើម្បីរស់ជាមួយនឹងខ្លួនឯងដោយភាពស្មោះត្រង់បែបនេះ។

