«កុំឈឺចាប់យូរពេក»

K
kimhouy
ត្រឹមជាអ្នកដទៃ ហេតុអ្វីក៏អ្នកសុខចិត្តធ្វើបាបខ្លួនឯង ហេតុអ្វីក៏ទ្រាំឈឺចាប់ ទាំងគ្មានវត្តមានរបស់គេនៅក្នុងជីវិតរបស់អ្នកផង។ អតីតសង្សារត្រឹមជាអ្នកដទៃ ហេតុអ្វីក៏ត្រូវចំណាយពេលរាប់ខែឆ្នាំ​ ឈឺចាប់រីងរៃបែបនេះ។

បើដោះលែងគ្នាហើយ ម្នាក់ៗគួរតែមានសេរីភាពក្នុងការស្វែងរកសេចក្តីសុខពិតប្រាកដសម្រាប់ខ្លួន។ បើមិនមែនជារបស់យើងទេ ទោះខំឃាត់ឃាំងយ៉ាងណាក៏នឹងឃ្លាតចាកឆ្ងាយពីយើងដែរ។ ជីវិតមានរឿងរីករាយ និងមានមេរៀនល្អៗជាច្រើនសម្រាប់អ្នក។ កុំអង្គុយខូចចិត្តយូរពេកអី ក្រោកឡើងហើយតាំងចិត្តឱ្យរឹងមាំ ស្វែងរកអ្វីដែលខ្លួនស្រឡាញ់ដើម្បីធ្វើវា ចំណាយពេលជាមួយមនុស្សដែលស្រឡាញ់យកចិត្តទុកដាក់នឹងអ្នកពិតប្រាកដ។ ចូរសាងអនុស្សាវរីយល្អជាមួយពួកគេខណៈដែលអ្នកកំពុងមានឱកាស។

Comments