ពេលវេលាចេះតែរំកិលទៅមុខ ខ្យល់ផ្លាស់ប្ដូរទិសជាប្រក្រតី អ្វីៗក៏កើតឡើងមិនឈប់ឈរ។ នាទីចុងក្រោយនៃខណ:មួយក្លាយជា នាទីចាប់ផ្តើមនៃខណៈមួយទៀត។ ធម្មជាតិផ្ដល់ប្រស្នាឱ្យបុគ្គលណា ដែលចាប់អារម្មណ៍តាមដានពីភាពផ្លាស់ប្ដូរ។ គ្មានទេ ដែលពេលវេលា នឹងឈប់រង់ចាំអ្នកណាម្នាក់។ បើមនុស្សមិនព្យាយាមធ្វើបាបខ្លួនឯង នោះទេ ពួកគេនឹងប្រើពេលវេលាជាប្រយោជន៍បាន។

