ខ្ញុំមេីលខ្លួនឯងក្នុងកញ្ចក់ទៅដូចមិនអាក្រក់ទេ គ្រាន់តែខ្ញុំមានស្បែកស្រអែមជាងគេបន្តិចទេ។ ប៉ុន្តែហេតុអ្វីអ្នកផងចូលចិត្តគិតថាប្រសិនបេីខ្ញុំមានស្បែកសជាងសម្បុរធម្មជាតិរបស់ខ្ញុំ នោះខ្ញុំនឹងមេីលទៅស្រស់ស្អាតហេីយ។ គេណែនាំឱ្យខ្ញុំប្រេីឡេដែលអាចសបានតែរយៈពេល១អាទិត្យប៉ុណ្ណោះ។
ខ្ញុំមិនផ្លាស់ប្តូរសម្បុររបស់ខ្ញុំដោយសារតែខ្ញុំមិនអាចចុះសម្រុងនឹងស្តង់ដានៃសម្រស់នៅក្នុងសង្គមនេះទេ។
តើនរណាជាអ្នកកំណត់ថាទាល់តែស្បែកសទៅហៅថាស្អាត?
កុំរស់នៅក្រោមការដាក់កំហិតដោយអ្នកដទៃ យើងគួរតែរស់នៅដោយកំណត់ជោគវាសនា និងផ្លូវជីវិតរបស់យើងខ្លួនឯង។ ចូរមើលថែខុសភាពផ្លូវចិត្តខ្លួនឯងឱ្យបានល្អ កុំបណ្តោយឱ្យសំពាធពីខាងក្រៅផ្លាស់ប្តូរយើងបានអី។

