#ដឹងខ្លួនតាំងពីដើម

K
kimhouy
អារម្មណ៍ស្រលាញ់មនុស្សម្នាក់ពិត យើងនឹងលែងខ្លាចអ្វីទាំងអស់ លែងខ្លាចថាគេសើចចំអកនឹងធាតុពិតរបស់យើង មិនខ្លាចក្នុងការប្រាប់ថា យើងពិតជាស្រលាញ់គេមែន គឺព្រមទទួលយកគ្រប់យ៉ាង ហ៊ឹស អកុសល មនុស្សម្នាក់នោះ បែរជាមិនអាចទទួលយកចិត្តស្រលាញ់របស់យើងបាន។

គិតទៅ យើងពិតជាមិនអាចដឹងទេ ថាយើងនឹងស្រលាញ់អ្នកណា... តែបើឱ្យរើសម្ដងទៀត ខ្ញុំនឹងមិនឱ្យមានវត្តមាននៅក្នុងសុបិនស្នេហ៍របស់អ្នកទេ ព្រោះខ្ញុំមិនអាចធ្វើឱ្យសុបិនមួយនោះស្រស់ស្អាត។ ខ្ញុំគួរតែដឹងខ្លួនតាំងពីដើម ស្គាល់ពីទីកន្លែងខ្លួនឯង មិនគួរឡប់ចូលទៅរំខានជីវិតរបស់អ្នក។ បើទោះជាខ្ញុំស្រលាញ់អ្នកប៉ុណ្ណាក៏ដោយ ក៏ក្ដីស្រលាញ់នេះមិនអាចធ្វើឱ្យអ្នកមានក្ដីសុខដដែល។ 

Comments