កាលពីមុនជាអ្នកលាងចានលូវក្លាយជាចុងភៅ

K
king-food

កាលពីមុន ខ្ញុំឆាប់រងភាពបាក់ទឹកចិត្តណាស់ ត្រឹមតែពាក្យមាក់ងាយរបស់អ្នកដទៃមួយចំនួនបានធ្វើឱ្យខ្ញុំ បាក់ទឹកចិត្ត ហើយមិនចង់បន្តកិច្ចការដែលខ្ញុំធ្លាប់គិតថាវាសំខាន់សម្រាប់ជីវិតខ្ញុំ។ ប៉ុន្តែតាមរយៈពេលវេលា បានធ្វើឱ្យខ្ញុំដឹងថា “ខ្ញុំគួរតែមើលទៅលើភាពសំខាន់នៃជីវិត និងគោលដៅរបស់ខ្ញុំ ជាជាងព្យាយាមយកពាក្យសម្តីមាក់ងាយរបស់អ្នកដទៃមកដាក់ក្នុងចិត្ត!” គេនិយាយគឺស្ថិតនៅលើមាត់គេ តែខ្ញុំអាចជ្រើសរើសមិនស្តាប់ ឬមិនឱ្យពាក្យអវិជ្ជមានទាំងនោះមកបំផ្លាញការតាំងចិត្តរបស់ខ្ញុំដើម្បីគោលដៅ។



Comments