កុំចំណាយពេលវេលាដ៏មានតម្លៃរបស់យើងទៅគិតច្រើនពេកពីសម្តីរបស់អ្នកដទៃដែលធ្វើឱ្យយើងបាក់ទឹកចិត្ត ឬធ្វើឱ្យយើងមិនមានអារម្មណ៍ល្អក្នុងការបន្តដំណើរទៅរកក្តីស្រមៃយើង។ អ្នកដទៃគឺគ្រាន់តែជាអ្នកដទៃ គេមិនបានមករស់ជំនួសយើង ឬជួយដកដង្ហើមជំនួសយើងឱ្យរស់បានទេ។
ចំណែកពេលវេលាគឺពិតជាដើរលឿនណាស់ ហើយពេលវេលាក៏មិនខ្វល់ថា យើងរកខ្លួនឯងឃើញឬអត់? យើងបរាជ័យឬជោគជ័យ? គេមាក់ងាយយើងឬគេសរសើរយើង?...ពេលវេលាគឺដើរទៅមុខជានិច្ច។ យើងក៏ពុំគួរយកសុភមង្គលរបស់យើងទៅវាស់ដោយសម្តីអ្នកដទៃនោះដែរ។
រៀនពឹងលើសមត្ថភាពខ្លួនឯង និងជឿជាក់លើខ្លួនឯង បើដួល ត្រូវរៀនក្រោកឡើងម្តងទៀត កុំអង្គុយអស់សង្ឃឹមដូចត្រូវគេបោះបង់ចោល។

