សួរខ្លួនឯងអោយច្រេីនបានល្អ

K
king-food
«សួរខ្លួនឯង»

នៅពេលដែលយើងអាចស្វែងយល់ និងស្គាល់ខ្លួនឯងច្បាស់ហើយ  នោះទោះបីជាយើងនៅតែម្នាក់ឯង  គ្មានអ្នកដទៃនៅជិតក៏យើងមានអារម្មណ៍ថា មិនឯកាដែរ។  ជួនកាលការមានពេលវេលានៅជាមួយខ្លួនឯងនេះហើយគឺជាពេលវេលាមួយដែលអាចឱ្យយើងអាចសួរសំណួរមកាន់ខ្លួនឯងជាច្រើន ដែលពេលខ្លះយើងមិនបានចាប់អារម្មណ៍ទេថា ខ្លួនយើងត្រូវការអ្វីឱ្យប្រាកដសម្រាប់ជីវិត។ 

ពេលនៅម្នាក់ឯងកុំភ្លេចសួរខ្លួនឯង ហើយស្វែងយល់ពីខ្លួនឯងឱ្យបានច្រើន ពីព្រោះបើមនុស្សមួយផែនដីបោះបង់យើងចោល គឺមានតែមនុស្សម្នាក់ប៉ុណ្ណោះដែលនៅជាមួយយើងជាប់រហូតនោះគឺខ្លួនយើងនឹងហើយ។ 


Comments