បើជួបស្នេហាសមប្រកបតាមសេចក្ដីប្រាថ្នា នោះផ្នែកមួយនៃសុភមង្គលក្នុងជីវិតក៏នឹងកើតឡើង តែបើជួបសេចក្ដីស្នេហាមិនសមប្រកបវិញ ភ្លាមៗភាពឈឺចាប់នឹងកើតឡើងមកដូចគ្នា ប៉ុន្តែវាក៏ជាផ្នែកមួយនៃភាពរឹងមាំក្នុងថ្ងៃអនាគតនៃជីវិតដែលយើងនឹកស្មានមិនដល់។ អ្វីដែលយើងត្រូវផ្ញើសេចក្ដីស្រលាញ់ទៅឱ្យគឺមានច្រើន តែសេចក្ដីស្រឡាញ់ពិតប្រាកដគឺមានតែមួយប៉ុណ្ណោះ ហើយវាគឺជាគ្រប់យ៉ាងនៅក្នុងជីវិត។
ស្រឡាញ់គឺព្រមទទួលយក ហើយបើមានសេចក្ដីស្រឡាញ់ ហើយ វាក៏ត្រូវធ្វើឡើងព្រមគ្នាជាមួយនឹងការលះបង់ផងដែរ។ ការទទួលយកត្រង់នេះ គឺមិនសំដៅតែថាទទួលយកត្រឹមចំណុចខ្វះខាតតែម្យ៉ាងទេ ប៉ុន្តែវាក៏សំដៅដល់ថាយើងព្រមទទួលយកនូវការកែលំអនានាផងដែរ។

