“កុំចង់ប្រជែងនឹងគេ”

នៅពេលដែលយើងចេះតែចង់ប្រជែងជាមួយអ្នកផ្សេងទាំងដែលខ្លួនឯងមិនអាចសូម្បីតែឈ្នះខ្លួនឯងផងនោះ ពិតណាស់មិនអាចទេ។ ជីវិតមិនមែនសង្វៀនយកឈ្នះចាញ់ ហើយតម្រូវឱ្យយើងទៅយកឈ្នះនរណាឡើយ។ មនុស្សដែលត្រូវយកឈ្នះដំបូងគឺខ្លួនឯង បន្ទាប់គឺភាពអាត្មានិយមនេះឯង...។
ការឈ្នះខ្លួនឯង ហើយអាចយកឈ្នះភាពអាត្មានិយមបាននោះ យើងពិតជាអស្ចារ្យណាស់។ យើងមិនចាំបាច់ត្រូវប្រជែងយកឈ្នះនរណាឡើយ ព្រោះជីវិតមួយនេះបានបង្រៀនយើងហើយ ថាត្រឹមតែឈ្នះខ្លួនឯង ហើយអាចរស់ជាខ្លួនឯងបាននោះជីវិតគឺគ្រប់គ្រាន់ហើយ ..

