“ចុងក្រោយយើងក៏ជាអ្នកដទៃ”
ចុងក្រោយនៃទំនាក់ទំនងមួយនេះ ខ្ញុំហើយនិងអ្នកគ្រាន់តែជាអ្នកដទៃ តាំងពីថ្ងៃចាប់ផ្ដើមរហូតដល់ពេលនេះ រឿងដែលពួកយើងចងចាំគឺគ្មានទេមានតែភាពឈឺចាប់ ឈឺចាប់ចំពោះការចាកចេញ ឈឺចាប់ដែលមិនអាចបង្ហាញអារម្មណ៍ថាស្រឡាញ់ ព្រោះតែពាក្យនេះទើបចង់ឃើញមនុស្សដែលខ្លួនស្រឡាញ់ល្អ ជោគជ័យនៅលើអ្វីដែលគេជ្រើស ហើយសុខចិត្តជ្រើសឱ្យខ្លួនឯងឈឺ ព្រោះតែមិនចង់ឃើញទឹកភ្នែកមនុស្សដែលខ្លួនឯងស្រឡាញ់ ហើយរឹតតែមិនចង់ឱ្យគេដឹងថា ខ្លួនឯងពិតជាស្រឡាញ់គេណាស់ តែមិនអាចឃាត់ហើយក៏រារាំងដែរ ...។សុខចិត្តក្លាយជាអ្នកដទៃ ក៏មិនឱ្យអ្នកដឹងថាខ្ញុំពិតជាចង់ប្រាប់ណាស់ថា ខ្ញុំពិតជាស្រឡាញ់អ្នក តែខ្ញុំមិនចង់ឱ្យវត្តមានរបស់ខ្ញុំទៅបំផ្លាញ់ក្ដីស្រមៃរបស់នរណាឡើយ ដូច្នេះបែបនេះហើយ ទើបល្អត្រឹមជាអ្នកដទៃដែលអាចមើលអ្នកពីចម្ងាយ ហើយអបអរពីចម្ងាយបានហើយ ....

