ទន្ទឹងរង់ចាំក៏ដោយ នៅពេលយើងដាក់ចិត្តទន្ទឹងរង់ចាំវា នោះយើងនឹងមានអារម្មណ៍ថាយូរណាស់ ម្តេចក៏ក្រទទួលបានវាម្ល៉េះ ម្តេចក៏មិនទាន់មកដល់…. ហើយក៏ធ្វើឱ្យចិត្តរបស់យើងមិនស្រណុកសោះ។
បើយើងរស់នៅក្នុងខណៈពេលនេះឱ្យបានល្អវិញ នោះយើងនឹងមានអារម្មណ៍ថាស្រាលខ្លួន។ រឿងក្នុងពេលអនាគតគង់នឹងមកដល់ មិនបាច់ទន្ទឹងទេ ហើយក៏មិនគួរដេកដួលក្នុងរឿងអតីតកាលដ៏ឈឺចាប់ដែរ ព្រោះវាក៏មិនអាចកើតឡើងបាននៅខណៈពេលនេះបានដែរ។

