ពេលខ្លះបើយើងអាចចំណាយពេលស្ដាប់រឿងក្នុងចិត្តរបស់អ្នកដទៃខ្លះ ប្រហែលជាធ្វើឱ្យយើងដឹងថា មានមនុស្សជាច្រើនដែលកំពុងមានភាពលំបាកជាងយើងរាប់ដងមិនអស់។ ពួកគេនៅតែខំតស៊ូ មិនបោះបង់ខ្លួនឯង ទោះជួបរឿងពិបាកយ៉ាងណា ចុះយើង? តើបានតស៊ូ ដោះស្រាយបញ្ហាជីវិតខ្លួនឯងប៉ុនណាហើយ?
កុំឆាប់គិតអគតិចំពោះខ្លួនឯង កុំអង្គុយតូចចិត្ត អស់សង្ឃឹមដូចត្រូវគេបោះបង់ចោល ហើយក៏កុំឆាប់ចុះចាញ់ឧបសគ្គជីវិតលឿនពេកអី។ បើយើងអាចឆ្លងផុត នោះយើងនឹងក្លាយជាមនុស្សដ៏រឹងមាំម្នាក់បាន។ បើយើងខ្លួនឯងមិនចេះស្រឡាញ់ ថែរក្សាខ្លួនឯងផង តើចាំឱ្យនរណាជាអ្នកមកមើលថែ?

