
កាំបិតមុត ត្រូវឧស្សាហ៍សំលាង…ប្រៀបដូចដំណើរជីវិត ត្រូវខិតខំរៀនសូត្រស្វែងរកចំណេះជំនាញទើបមានតំលៃ។ ឆាកជីវិតខ្ញុំទំរាំទទួលបានចំណេះដឹងបទពិសោធន៏ការងារក្នុងអាជីបមួយនេះ គឺខ្ញុំបានឆ្លងកាត់ព្យុះភ្លៀងរៀនសូត្រពីលោកគ្រូអ្នកគ្រូនិងរៀមច្បងរួមទាំងជនបរទេសជាច្រើន។ ចំណេះការងារដែលខ្ញុំទទួលបាន បានធ្វើឲ្យខ្ញុំក្លាយជាអ្នកដឹកនាំដែលប្រកាន់ភ្ជាប់លើវិជ្ជាជីវៈសច្ចៈធម៌គុណធម៌និងសេចក្តីគោរពលះបង់។

