“ខ្លាចភាពឯកា”

K
king-food
“ខ្លាចភាពឯកា”

ពេលខ្លះតើមានប្រយោជន៍ទេ ដែលខំឃាត់ឃាំងវត្តមានរបស់មនុស្សដែលអស់ចិត្តនឹងយើងទៅហើយនោះ? គេអាចនឹងបន្តនៅជាមួយយើងមួយរយៈ ប៉ុន្តែនៅពេលគេអស់ចិត្តទ្រាំហើយ គេក៏មិននៅជាមួយយើងទៀតដែរ។

យើងក្លាយភាពឯកាទើបខំឃាត់គេ ប៉ុន្តែវារឹតតែឯកានៅពេលដែលយើងបង្ខំឱ្យមនុស្សដែលអស់ចិត្តនឹងយើងទៅហើយបន្តនៅជាមួយយើង។ ការមិនហ៊ានទទួលស្គាល់ការពិតថា ខ្លួនកំពុងតែដើរម្នាក់ឯង គឺជារឿងដ៏ឯកាបំផុត។

បើយើងរៀនរស់ដោយពឹងលើជំហរខ្លួនឯងឱ្យបានច្រើន នោះយើងនឹងមិនខ្លាចភាពឯកាទេ ព្រោះទោះបីមនុស្សនៅជុំវិញខ្លួនយើងទៅចោលយើងទាំងអស់ ក៏ុយើងនៅមានខ្លួនឯងម្នាក់ដែលមិនទៅចោលយើង។



Comments