ស្មោះបែបណាទើបគ្រប់គ្រាន់?

K
king-food
ស្មោះបែបណាទើបគ្រប់គ្រាន់?

ដោយសារតែការស្រឡាញ់ខ្លាំង ទើបធ្វើឱ្យខ្លួនឯងឈឺចាប់ យើងក៏ចេះតែច្រឡំថា ទោះពេលនេះគេមិនសូវធ្វើល្អដាក់យើង ប៉ុន្តែគង់មានថ្ងៃណាមួយគេនឹងឃើញពីអំពើល្អរបស់យើងទេ ហើយគេនឹងយល់តម្លៃនៃក្ដីស្រឡាញ់របស់យើងចំពោះគេផងដែរ។​

ដោយសារតែការរង់ចាំ អ្វីៗក៏មិនបានដូចការគិតទុករបស់យើងទេ។​ គេមិនឱ្យតម្លៃនៃក្ដីស្រឡាញ់របស់យើងហើយ​ ថែមទាំងបំផ្លាញទំនុកចិត្តរបស់យើងទៀត។​ វាពិតជាឈឺចាប់ពេលយើងត្រូវបង្ខំចិត្តដើរចេញពីមនុស្សដែលយើងស្រឡាញ់ ប៉ុន្តែយើងនឹងកាន់តែឈឺចាប់ជាងពេលនេះ ប្រសិនបើយើងនៅតែបន្តទំនាក់ទំនងដែលមិនច្បាស់លាស់ និងរស់នៅជាមួយមនុស្សដែលទុកយើងគ្រាន់តែជាជម្រើសចុងក្រោយរបស់គេ។ 

Comments