ទស្សនៈផ្ដាច់ផ្លូវក្រោយ

K
king-food

“ទស្សនៈផ្ដាច់ផ្លូវក្រោយ”

ការជោគជ័យខាងបញ្ញា (មនុស្សឆ្លាត) ពុំអាចកើតឡើងបានឡើយយប្រសិនបើបុគ្គលនោះពុំអាចប្រើប្រាស់ការគិតរបស់ខ្លួន ភ្ជាប់ទៅនឹងគោលដៅ និងទស្សនវិស័យច្បាស់លាស់ណាមួយ។ ការគិតដោយពុំមានទិសដៅច្បាស់ គឺជាទម្លាប់ដ៏អាក្រក់មួយ ហើយយុវជនក្នុងសង្គមគួរចៀសវាង។ ព្រះពុទ្ធបានបង្រៀនថា “អ្វីៗគ្រប់យ៉ាង កើតចេញពីការគិតរបស់យើង”។ ការគិតទាំងឡាយរបស់យើងនឹងវេញត្បាញយើងឱ្យក្លាយជាមនុស្សដូចសម័យបច្ចុប្បន្ននេះ។ យើងគួរយកគំនិតវិជ្ជមានទាំងឡាយ ទៅបង្កើតពិភពលោក និងបង្កើតខ្លួនឯងឱ្យក្លលាយជាមនុស្សអស្ចារ្យ។ យុវជនដែលស្ដាយការគិតបែបគ្មានទិសដៅ នៅពេលខ្លួនជួបបញ្ហា បែរជាអាណិតខ្លួនជ្រុល។ នៅពេលដែលបានអ្វីជាដុំកំភួនតិចតួច បែរទៅជាអំនួតជ្រុល។ យុវជនដែលខ្លាំង ត្រូវគេចឱ្យឆ្ងាយពីភាពជ្រុលនិយមអួទីនួ។

Comments