ការរំពឹងទុក
ពេលខ្លះរឿងដែលមិនបានរំពឹងទុកក៏បានកើតឡើង មនុស្សដែលយើងមិនដែលគិតថានឹងចាកចេញពីយើង ក៏ស្រាប់តែចាកចេញ (ពេលខ្លះក៏មានហេតុផល ពេលខ្លះក៏គ្មានហេតុផលអ្វីទាំងអស់)។ វិថីជីវិតមួយនេះ ពេលខ្លះក៏ឯកា ហើយថែមទាំងត្រូវទទួលបទពិសោធឈឺចាប់រាប់មិនអស់។ ពេលយើងឆ្លងកាត់បទពិសោធឈឺចាប់ច្រើន ក៏ធ្វើឱ្យយើងដឹងថា មនុស្សខ្លះចូលមកក្នុងជីវិតយើងបានត្រឹមតែមួយរយៈប៉ុណ្ណោះ ហើយក៏បានបន្សល់ទុកមេរៀនជាច្រើនឱ្យយើង។
ជីវិតគឺបែបនេះហើយ យើងមិនអាចរំពឹងទុកថា អ្វីៗគ្រប់យ៉ាងសុទ្ធតែឥតខ្ចោះ ហើយសុទ្ធតែដូចការរំពឹងទុករបស់យើងរហូតទេ។

