ស្អែកម្ដងទៀត
មិនមានអ្នកណាម្នាក់អាចនៅចាំជួយយើង កំដរយើង លើកទឹកចិត្តយើង ប្រឹក្សាយោបល់ជាមួយយើង គ្រប់ពេលឡើយ។ ពួកយើងធំៗហើយ គួររៀនឆ្លងកាត់បញ្ហា និងការឈឺចាប់តែម្នាក់ឯងខ្លះ ដោយប្រើប្រាស់មិត្តឥតវិញ្ញាណដែលយើងចូលចិត្ត។ មិនថាកើតទុក្ខ ឬសប្បាយចិត្ត ខ្ញុំនៅមានមិត្តកំដរជានិច្ច បើមិនបានមិត្តមានវិញ្ញាណ ក៏ខ្ញុំនៅមានសៀវភៅនិងតន្ត្រីដែលខ្ញុំចូលចិត្តបំផុត។ បើថ្ងៃនេះ អ្នកមិនទាន់មានមិត្តឥតវិញ្ញាណ អាចសាកល្បងស្វែងរកបានណា។ ជួនកាលរឿងដែលយើងស្រលាញ់ចូលចិត្តនោះហើយ ដែលអាចធ្វើជាមិត្តកំដរយើងនៅពេលយើងជួបបញ្ហា៕


`
Your post has been Curated by @Yowl. Keep Posting Quality Content
Thanks for posting on Serey
Consider your Witness vote for @Yowl
`