
ពិធីបុណ្យសុំទឹកភ្លៀងប្រាសាទលាក់នាង (នៅខាងជើងភ្នំបូក) នៅភូមិស្រែចង្ហូត ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប
ចាប់ពីថ្ងៃទី២៤ ដល់២៥ ខែមេសា ឆ្នាំ២០២៤ មានការរៀបចំប្រារព្វពិធីសុំទឹកភ្លៀង នៅប្រាសាទលាក់នាង ដោយអ្នកស្រុកអ្នកភូមិរស់នៅជិតប្រាសាទលាក់នាងដូចជាភូមិរុន ភូមិតាសៀវ ភូមិស្រែចង្ហូត ដែលមានកិច្ចផ្សេងៗពីបុរាណ ក្នុងគោលបំណងសុំទឹកភ្លៀងច្រើនគ្រប់គ្រាន់ និងសុំសេចក្ដីសុខដល់អ្នកភូមិគ្រប់ៗគ្នា។

