ស្នាមកាំបិត
កាលនោះខ្ញុំបានឮសម្តីប៉ាជជែកគ្នាជាមួយម៉ាក់ គាត់បានបន្ទោស ខ្លួនឯងថាមកពីគាត់ក្រ ទើបកូនស្រីមិនបានរៀនចប់ចុងចប់ដើម ហើយត្រូវចេញទៅធ្វើការទាំងមិនទាន់ពេញវ័យស្រួលបួលបែបនេះ។
ដោយសារតែមូលហេតុនេះហើយ ទើបធ្វើឱ្យការសិក្សារបស់ខ្ញុំត្រូវ បានបញ្ចប់ចាប់តាំងពីពេលនោះរហូតមក។ វាគឺជាជម្រើសមួយ ដែលខ្ញុំជាអ្នកស្ម័គ្រចិត្តជ្រើសរើសផ្លូវដើរដោយខ្លួនឯង ដូច្នេះខ្ញុំមិន អាចបន្ទោសអ្នកដទៃណាម្នាក់បានឡើយ។
នេះគឺជាការសម្រេចចិត្តផ្លាស់ប្តូរដ៏ធំមួយក្នុងការជ្រើសរើសផ្លូវដើរមួយថ្មីសម្រាប់ជីវិតរបស់ខ្ញុំទាំងខ្លួននៅខ្ចីសេចក្តីនៅឡើយ។ ពេលនោះខ្ញុំក៏បានផ្អាកការសិក្សា និងមិនបាននៅរៀនបន្តរហូត ដល់ពេលប្រឡងម្តងទៀតទេ។

