យើងមិនគូរស្គាល់គ្នាទេ

K
king-food

“យើងមិនគួរស្គាល់គ្នាទេ”

 

 

 

បើសិនជាពីរនាក់យើងមិនស្គាល់គ្នាតាំងពីដំបូងប្រហែលជាវានឹងល្អជានេះ។ ល្អព្រោះខ្ញុំមិនបានមកខូចចិត្តឥតល្ហែនឹងទំនាក់ទំនងដែលគ្មានកោះគ្មានត្រើយ ហើយរឹតតែមិនបានមកត្រូវឈឺចាប់នឹងទំនាក់ទំនងដែលមិនច្បាស់ ....។ 

ខ្ញុំប្រាកដណាស់ថាក្នុងចិត្តខ្ញុំមានអ្នកហើយប្រាកដណាស់បើសិនជាអ្នកនិយាយឱ្យដាច់ស្រេចរវាងទំនាក់ទំនងរបស់អ្នកនិងខ្ញុំ ក៏ខ្ញុំមិនត្រូវខូចចិត្តហើយរង់ចាំរាល់ថ្ងៃដែរ ....។ ខ្ញុំតែងតែបន្ទាសខ្លួនឯង បើសិនជាតាំងពីដំបូងយើងមិនស្គាល់គ្នា ខ្ញុំក៏មិនរីករាយតែមួយភ្លេតហើយមកឈឺចាប់បែបនេះដែរ ...។ ហើយបើសិនជាអ្នកឬខ្ញុំព្រមបើចិត្តនិយាយពីទំនាក់ទំនងមិនច្បាស់នេះក៏ប្រហែលជាខ្ញុំមិនយំបែបនេះឡើយ បើចែកមិនដាច់រវាងក្ដីស្រឡាញ់និងការអាណិត យើងដូចជាមិនគួរបន្តទំនាក់ទំនងមិនច្បាស់នេះឡើយ។

Comments