កុំកែប្រែខ្លួនឯងដើម្បីនរណាបានទេ?

K
king-food

កុំព្យាយាមកែប្រែខ្លួនឯង ដើម្បីតម្រូវមាត់នរណាម្នាក់បានទេ ហេតុអ្វីក៏យើងចេះតែគិតថា ខ្លួនឯងនៅខ្វះចន្លោះបែបនេះ ឬដែលបង្ហាញថាអ្នកមិនស្រឡាញ់ភាពជាខ្លួនឯងនោះ? ពេលខ្លះបើយើងមិនទាំងចេះពេញចិត្តនូវអ្វីដែលជីវិតបានផ្ដល់ទៅហើយនោះ ទោះជាអ្នកចង់ឱ្យអ្នកដទៃមកស្រឡាញ់ភាពជាយើងក៏ពិបាកណាស់ ហើយវារឹតតែពិបាកនៅពេលដែលយើងព្យាយាមធ្វើឱ្យដូចនរណាម្នាក់ដែលមិនមែនជាយើងនេះ។

ហេតុអ្វីចូលចិត្តយកខ្លួនឯងធ្វើជាតួសម្ដែងដែលសម្ដែងសឹងតែគ្រប់តួបែបនេះធ្វើអ្វី ព្រោះអ្នកដទៃមិនបានមកហត់ជាមួយយើងទេ។ មានតែយើងទេដែលហត់ម្នាក់ឯងនោះ។ កុំព្យាយាមផ្គាប់នឹងពាក្យនរណាម្នាក់ធ្វើអ្វីព្រោះអ្នកមិនអាចហាមបានទេ ហើយក៏ រឹតតែមិនអាចឃាត់ការគិតរបស់គេឡើយ  បណ្ដោយគេចុះ គេគិតអ្វីវាមិនសំខាន់ឡើយ សំខាន់ចិត្តយើងថា តើវាដូចគេថាឬមិនដូច។ កុំកែប្រែដោយសារតែមាត់អ្នកដទៃតែ ផ្លាស់ប្ដូរសម្រាប់ខ្លួនឯងដើម្បីខ្លួនឯង។


Comments