ជំនឿនិងចំណេះ
ជំនឿប្រៀបបាននឹងភាពងងឹត ឯចំណេះប្រៀបបាននឹងពន្លឺ។
នៅក្នុងបន្ទប់ងងឹតមួយកាលណាមានពន្លឺចូលទៅ ភាពងងឹតនឹងរត់ចេញទៅបាត់ តែបើពន្លឺរលត់បាត់ ភាពងងឹតនឹងចូលមកវិញ។ ពន្លឺព្រះអាទិត្យ ពន្លឺព្រះចន្ទ ពន្លឺភ្លើង ពន្លឺអគ្គិសនីអាចឲ្យយើងមើលឃើញវត្ថុរបស់របដោយមិនចាំបាច់រាវស្ទាប។ ពន្លឺវិជ្ជាអាចឲ្យយើងមើលឃើញយល់ដឹងនិងដោះស្រាយបញ្ហាក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ភាពងងឹត ល្ងឹតល្ងង់ខ្លៅ អវិជ្ជា អនក្ខរភាព នាំទៅរកទុរ្ភិក្ស ទុរគតភាព និងទុក្ខវេទនា។
"ទីណាមានមនុស្សល្ងង់ ទីនោះតែងតែមានការបោកប្រាស"។

