រំពឹងទុកច្រើនពេកដើម្បីអី?

K
king-food

“រំពឹងទុកច្រើនពេកដើម្បីអី?”

យើងម្នាក់ៗតែងតែប្រាថ្នាចង់បានលទ្ធផលល្អនៅពេលដែលយើងធ្វើកិច្ចការអ្វីមួយ ចង់រស់នៅជីវិតដ៏ប្រសើរ មានដៃគូរដែលចេះយល់ចិត្ត ចង់ចួបមនុស្សល្អៗ….! បើយើងដាក់ការរំពឹងទុកហួសហេតុពេក វានឹងធ្វើឱ្យយើងខកចិត្តនៅថ្ងៃណាមួយមិនខាន។ ការរំពឹងទុកគឺជាឫសគល់ដែលបង្កឱ្យមានភាពឈឺចាប់ ភាពសោកសៅនិងការបាក់ទឹកចិត្តនៅក្នុងជីវិត នៅពេលដែលការរំពឹងទុកមិនបានដូចបំណង។

ជីវិតទាមទារឱ្យមានភាពផ្លាស់ប្តូរ និងការវិវត្តទៅមុខជានិច្ច។ អ្នកដែលនិយាយថា ខ្ញុំនឹងមិនប្រែប្រួលចំពោះអ្នកទេ វាប្រហែលជាមិនអាចត្រឹមត្រូវ១០០ភាគរយនោះទេ។ ជឿមិនជឿ គឺមនុស្សយើងតែងតែប្រែប្រួលទៅតាមពេលវេលា និងតាមមជ្ឈដ្ឋានដែលគេរស់នៅ។ បើយើងនៅតែជឿថាគេមិនប្រែប្រួល ហើយថ្ងៃណាមួយគេប្រែប្រួល នោះជាថ្ងៃដែលយើងនឹងខកចិត្ត។ បើយើងត្រៀមខ្លួនទុកជាមុន បើថ្ងៃនោះនឹងមកដល់ គឺយើងមិនសូវឈឺចាប់។ ដូច្នេះហើយដើម្បីឱ្យជីវិតរបស់យើងមានភាពសប្បាយរីករាយ យើងគួរតែមានការរំពឹងទុកឱ្យបានទាបបំផុត។

Comments