“បើគ្រាន់តែសន្យា”
ការចាំឱ្យនរណាម្នាក់មកបំពេញពាក្យសន្យាគឺជារឿងដែលពិបាកបំផុតនៅក្នុងជីវិតពិត។ ការនិយាយពីពាក្យសន្យា វាមានអារម្មណ៍ថាងាយណាស់ តែការបំពេញតាមអ្វីដែលខ្លួនឯងបាននិយាយគឺពិបាក។ មិនខុសពីការចាំក្ដីស្រឡាញ់ពីនរណាម្នាក់ឡើយ វាឈឺណាស់ ឈឺកាន់តែខ្លាំងនៅពេលដែលយើងប្រឹងម្នាក់ឯង សម្ដែងម្នាក់ឯង និងធ្វើជាតួក្នុងល្ខោនដោយខ្លួនឯង។
នៅពេលមួយដែលអ្នកបានភ្លេចអ្វីដែលអ្នកសន្យាតែមានមនុស្សម្នាក់ដែលកំពុងតែចាំអ្នកដើម្បីបំពេញពាក្យសន្យាមួយនេះ ហើយនៅពេលដែលអ្នកធ្វើមិនបានក៏មានមនុស្សម្នាក់ដែលនៅទីនេះខូចចិត្ត និងឈឺចាប់ផងដែរ។

