ជីវិតមួយនេះកាលពីរមុន

K
king-food

បើយើងស្វែងយល់ពីជីវិតរបស់យើង យើងអាចនឹងរីករាយជាជាងអង្គុយកើតទុក្ខ មិនសុខចិត្តនឹងរឿងដែលជីវិតយើងមិនទាន់បានជួប...។

ជីវិតមួយនេះនៅមានបទពិសោធជីវិតជាច្រើនដែលយើងគួរតែស្វែងយល់ ហើយយើងក៏អាចនឹងរីករាយដែលខ្លួនឯងបានសាកហើយភ្លក់រសជាតិជីវិតមួយនេះ សមដូចជាពាក្យបុរាណមួយពោលថា " ឮគេនិយាយ១០០ដងក៏មិនស្មើបាន ឃើញម្ដងឡើយ" ប្រៀបដូចជាជីវិត បើមិនសាកខ្លួនឯងផង យើងមិននឹងដឹងទេថាជីវិត ជួបរឿងជូរចត់អ្វីខ្លះ សប្បាយអ្វីខ្លះ រំភើបចិត្តប៉ុនណា...។

ជីវិតមួយនេះមានបទពិសោធច្រើនណាស់ដើម្បីស្វែងយល់ កុំទៅអង្គុយកើតទុក្ខច្រើនពេកអី។ ព្រោះមិនបានអីហើយ ចេះតែបន្ទាសថាជីវិតមួយនេះតូចចង្អៀត តាមពិតទៅមិនមែនទេ ជីវិតមួយនេះពិតជារីករាយ បើយើងចេះរស់នៅជាមួយវា ...។


Comments