ស្រឡាញ់តែមិនលះបង់?

K
king-food
“ស្រឡាញ់តែមិនលះបង់?”
ប្រសិនបើម្នាក់ៗចេះត្រឹមតែទទួលយកនូវភាពខ្វះចន្លោះពីមនុស្សដែលខ្លួនស្រឡាញ់ ដោយមិនព្រមជួយកែលំអគ្នាទេ វាក៏ធ្វើឱ្យទំនាក់ទំនងមួយដែលសាងឡើងនេះងាយនឹងបែកបាក់ប្រេះឆា ហើយសម្រាប់អ្នកដែលដឹងថាខ្លួនឯងខ្វះចន្លោះ តែមិនព្រមទទួលយកការកែលំអខ្លួនឱ្យប្រសើរឡើងខ្លះទេ វាក៏មិនអាចទៅរួចដែរ។ បើមនុស្សពីរនាក់សាងបង្កើតទំនាក់ទំនងមួយ ហើយចេះតែរង់ចាំឲ្យនរណាមួយប្រឹង នោះមិនយូរមិនឆាប់ភាពផ្អែមល្ហែមក៏ក្លាយជាជូរចត់ សំណើចក្អាកក្អាយក៏ក្លាយជាទឹកភ្នែក កម្លាំងចិត្តដ៏ខ្លាំងក្លាក៏គង់នឹងក្លាយជាទុក្ខសោកមិនលែង។

Comments