ចិត្តថ្លា ខ្លួនថ្លា

K
king-food
ចិត្តថ្លា ខ្លួនថ្លា
\∆/

ជីវិតជាទុក្ខ..មានសព្វទំនុក.. ទំនួញចរចារ
ទុក្ខរឿងទឹកដី..រឿងព្រាត់គ្រួសារ.. រឿងព្រាត់ស្នេហា
ព្រាត់ខុសបំណង។
/
ចិត្តជាប្រមុខ..ចិត្តស្ពាយសុខ,ទុក្ខ.. រំកិលហែលឆ្លង
តឹងខ្លះ,ធូរខ្លះ..ដូចខ្សែចំណង.. កេរកម្មត្រសង
ត្រសឹកខ្សឹកខ្សួល។
/
ចិត្តជ្រះខ្លួនជ្រះ..អាចនឹងជម្នះ.. ចំណោទភ្នំ,ទួល
ឆ្ពោះទៅគោលដៅ..ស្រួចស្រាវពើតមួល.. ក្រោមចិត្តទំនួល
ទំនាញធម្មា។
/
យ៉ាងត្រីកញ្ចក់..សាច់ថ្លាគ្មានល្អក់.. គ្មានពាំវេរា
នេះជានិមិត្ត..ដោយក្រិតភគវា.. ដែលម្ចាស់ធម្មា
ប្រតឹស្ថគម្រូ..!៕

@/
ស្វ.រ., ថ្ងៃអង្គារ, ០១សីហា២០២៣, ម៉ោង ១:៤៥ រសៀល, ស.ប.
Ref.#: p2023/08/157
@@@@@

Comments