នរណាក៏មានអតីតកាល

K
king-food
ការសាងកំហុស នរណាៗក៏ធ្លាប់ធ្វើខុសដែរ។ មនុស្សម្នាក់ៗសុទ្ធតែធ្លាប់មានអតីតកាល។ បើអ្នកស្រឡាញ់នរណាហើយ ប៉ុន្តែនៅតែកើតទុក្ខ មិនសុខចិត្ត ព្រោះតែគេធ្លាប់មានអតីតកាលមិនល្អ ហើយដោយសារតែអ្នកនៅតែមានមន្ទិលចំពោះគេ នោះក្តីស្នេហារបស់អ្នកចំពោះគេ ក៏គង់នឹងមិនអាចស្ថិតស្ថេរបាន ព្រោះអ្នកលង់ជ្រៅនៅក្នុងអតីតកាល ហើយភ្លេចរស់ក្នុងបច្ចុប្បន្នជាមួយមនុស្សដែលអ្នកបានជ្រើសរើស។

កុំបំផ្លាញបច្ចុប្បន្នដ៏ស្រស់បំព្រង ដោយសារតែអ្នកលង់លក់ជ្រៅក្នុងអតីតកាល។  បច្ចុប្បន្នកាលនឹងក្លាយជាអតីតកាល ហើយបើអ្នកបំផ្លាញបច្ចុប្បន្នទៅហើយ  នោះអ្នកនឹងទទួកបានតែអតីតកាលដែលមិនល្អ។  កុំធ្វើឱ្យជីវិតស្មុគស្មាញខ្លាំងពេក  រៀនរស់ឱ្យកាន់តែសាមញ្ញ   ញញឹមឱ្យបានច្រើន អភ័យទោស ហើយរស់ក្នុងក្តីសង្ឃឹម។ 

Comments