យើងទាំងអស់គ្នាអាចនឹងពិបាកសម្រេចចិត្តថានឹងដើរតាមផ្លូវមួយណា នៅពេលដែលយើងមានអារម្មណ៍ថា ផ្លូវដែលយើងដើរជាសម្ពាធ ...។ យើងពិបាកនឹងសម្រេចថានឹងយកអ្វីណាស់ ព្រោះ ចិត្តនិងបេះដូងវាអត់ស្របគ្នា។ ទទួលស្គាល់ថាវាពិបាក តែអ្វីដែលកាន់តែពិបាកបំផុតគឺ រើសរបស់ដែលខ្លួនឯងចង់ធ្វើតែរើសខុស។
ហេតុអ្វីខ្លាចបើគ្រាន់តែចង់ធ្វើអ្វីដែលយើងស្រឡាញ់? ហេតុអ្វីក៏ចេះតែមិនចង់បោះដំណើរទៅមុខ ទាំងដែលខ្លួនឯងមិនទាន់ឈានជើង ? ពេលខ្លះយើងអត់ទាន់សាកទេ តែចេះតែខ្លាច យើងខ្លាចថាធ្វើអត់បាន ខ្លាចថាចាញ់ ខ្លាចថានឹងត្រូវបរាជ័យ ហេតុអ្វីមិនធ្វើដូចយើងកាលពីក្មេង យើងអត់ខ្លាចដួលទេ ព្រោះចង់ចេះដើរ យើងអត់ខ្លាចក្នុងការឈឺទេ ព្រោះចង់សាក មិនមែនថាមិនដឹងសោះថាវាឈឺទេ តែយើងចង់ធ្វើវា ចង់ដឹង ចុះម៉េចបានពេលនេះខ្លាចថាខ្លួនឯងមិនអាចធ្វើបាន ...។

