ស្នាមកាំបិត

K
king-food

ពេលវេលាពិតជាផ្លាស់ប្តូរទៅលឿនហួសការស្មាន ខ្ញុំតែងតែ គិតខ្លួនឯងថា ក្នុងខ្សែជីវិតរបស់ខ្ញុំហាក់បីដូចជាផ្លោះរំលងភាព ជាយុវវ័យ ដែលគ្រប់គ្នាភាគច្រើនបានឆ្លងកាត់ទៅតាមរបត់នៃ សម័យកាលនីមួយៗ​។ ចំណែកឯយុវវ័យរបស់ខ្ញុំវិញ បានរំលង ផុតទៅតាំងពីខ្ញុំឈប់រៀននៅ ពាក់កណ្តាលទីមកម្ល៉េះ ហើយខ្ញុំ បានប្រើពេលវេលាទាំងអស់នោះមក ឈោងចាប់យកបែបផែនជីវិតថ្មី ដូចជាអ្នកមានវ័យកណ្តាល ដោយបោះបង់ភាពសប្បាយបែបក្មេង វ័យជំទង់ក្លាយមកជាអ្នកមានទំនួលខុសត្រូវ លើគ្រួសារតាំងពី ខ្ញុំមានវ័យ១៥ឆ្នាំមកម្ល៉េះ។


Comments