“រស់សម្រាប់ខ្លួនឯង”

K
king-food
“រស់សម្រាប់ខ្លួនឯង”

បើថ្ងៃណាគេចាកចេញ តើខ្ញុំអាចរស់បានទេ? 
រឿងអីរស់មិនបាន គឺយើងត្រូវរស់ឱ្យបានល្អបំផុតសម្រាប់ខ្លួនឯង។ យើងមិនអាចពឹងនរណាម្នាក់ឱ្យដកដង្ហើមដើម្បីរស់ជំនួសយើងទេ។ 
យើងអាចដោះលែងខ្លួនឯងឱ្យផុតពីភាពឈឺចាប់បាន នៅពេលដែលយើងអាចរៀនរស់ឱ្យល្អបំផុតសម្រាប់ពេលបច្ចុប្បន្ន។ 

រៀនដោះលែងខ្លួនឯងពីអតីតកាលដែលមិនល្អ។ ពេលខ្លះដោយសារតែរឿងរ៉ាវដែលបានកើតឡើង អាចជាមេរៀនដែលអាចបង្រៀនយើងឱ្យក្លាយជាមនុស្សរឹងមាំម្នាក់នៅថ្ងៃនេះ។ 
សម្ដេចព្រះមហាឃោសានន្ទបានមានសង្ឃដីកាថា “បច្ចុប្បន្នគឺជាម្តាយនៃអនាគត ថែរក្សាម្តាយឱ្យបានល្អ ដូច្នេះគាត់នឹងមើលថែកូនរបស់គាត់”។ 

ដូច្នេះអ្វីដែលយើងធ្វើបានសម្រាប់ខ្លួនឯងនោះគឺ មើលថាខ្លួនឯងឱ្យបានល្អទាំងរាងកាយ សុខភាព បេះដូងយើង។ 

Comments