ជាភ្នែកមួយនៃជីវិសិល្បៈតដែលវាបានបំពេញអារម្មណ៍របស់យើង ឱ្យកាន់តែអស្ចារ្យហើយ វារឹតតែពិសេស នៅពេលដែលយើងជាផ្នែកមួយនៃវាដែរ ព្រោះវាមិនអាចខ្វះយើងហើយ យើងក៏មិនអាចខ្វះវាបានដូចគ្នា។ សិល្បៈមិនមែនប្រើតែភ្នែកមួយមុខទេ តែប្រើអារម្មណ៍ ប្រើបេះដូង ប្រើការស្រឡាញ់ ការស្រមើស្រមៃ ការច្នៃប្រតិដ្ឋ ភាពប៉ិនប្រសព្វ។ នៅក្នុងនឹងមិនមែនមានតែផ្នែកតែមួយទេ វារួមផ្សំឡើងទាំងអស់មិនខុសពី សម្លម្ជូរដែលខ្វះម្ជូរមិនបានដូច្នេះដែរ។
ជីវិតជាផ្នែកមួយនៃសិល្បៈ ដែលយើងរស់ខ្វះមិនបាន ដូច្នេះចូរថែអ្វីដែលខ្លួនឯងកំពុងតែមាន…
ចូរថែអ្វីដែលយើងកំពុងតែមាន មិនមែនប្រឹងដណ្ដើមអ្វីដែលវាបានបាត់នោះទេ។

