តើអ្នកមានក្ដីស្រមៃទេ?
តើអ្នកដែលសួរខ្លួនឯងទេថា "តើអ្នកចង់ធ្វើអ្វីឱ្យប្រាកដសម្រាប់ជីវិត?" បើសិនជាអ្នកអាចឆ្លើយប្រាប់ខ្លួនឯងបានថាអ្នកចង់ធ្វើអ្វីនោះ តើអ្នកហ៊ានជម្នះដើម្បីធ្វើវាឬអត់? តើអ្នកចង់ធ្វើគ្រប់យ៉ាងដើម្បីសម្រេចក្ដីស្រមៃរបស់អ្នក ឬក៏ជាប់គាំងនឹងភាពភ័យខ្លាច និងភាពបាក់ទឹកចិត្តរហូត? កុំភ័យខ្លាចក្នុងការបរាជ័យ កុំបារម្ភទុកជាមុនថាប្រសិនបើយើងបរាជ័យ នោះយើងនឹងត្រូវខ្មាស់គេ ហើយអ្នកដទៃនឹងគិតថាយើងជាមនុស្សអន់។
មនុស្សដែលស្គាល់ខ្លួនឯងច្បាស់ នឹងហ៊ានទទួលយកការពិត ទោះលទ្ធផលនោះយ៉ាងណាក៏ដោយ។

