គូស្នេហ៍ណាក៏ដោយក៏ធ្លាប់ឆ្លងកាត់ដំណាក់កាល "ទឹកឃ្មុំ" ដែរ គឺមានន័យថាអ្វីៗសុទ្ធតែស្រស់ស្អាតអត់ខ្ចោះទាំងអស់។ មួយថ្ងៃបើមិនបានផ្ញើសាររកគ្នាម្ដង គឺនៅមិនសុខទេ ហើយបាយក៏មិនឆ្ងាញ់ដែរ។ ដង្ហើមចេញចូលស្រមៃឃើញតែមុខគ្នា ប៉ុន្តែដំណាក់កាលនេះគឺមិនស្ថិតជារៀងរហូតនោះទេ។
នៅពេលដែលដៃគូចាប់ផ្ដើមស្គាល់គ្នាកាន់តែច្បាស់ពួកគេនឹងចាប់ផ្ដើមមើលឃើញកំហុសគ្នារៀងខ្លួន ហើយការឈ្លោះទាស់ទែងក៏ចេះតែមានជាបន្តបន្ទាប់....!
បើអាចឆ្លងផុតដំណាក់កាលនេះបាននោះចំណងស្នេហ៍របស់អ្នកគឺចាស់ទុំហើយ! ដៃគូយូរអង្វែងគឺទោះបីជាឈ្លោះគ្នារាប់សិបដងយ៉ាងណា ក៏មិនព្រមព្រលែងដៃគ្នាដែរ។

