«មេឃក្រោយភ្លៀង»
គេថាក្រោយភ្លៀងមេឃគង់តែស្រឡះ តែខុសប្លែកពីខ្ញុំ មេឃភ្លៀងហាក់ជាភ្លេងកំដរការយំ ហើយមេឃក្រោយភ្លៀង ក៏កាន់តែមានអារម្មណ៍ថា ពិបាកជាមុនទៅវិញ ....។
ខ្សែជីវិតមួយនេះគឺខុសគ្នា តែរឿងមួយដែលពិតគឺ ក្រោយភ្លៀងមេឃ ស្រឡះ តែចិត្តរបស់ខ្ញុំនៅពេលនេះ មិនស្រឡះដូចមេឃទៅវិញ ......។
ចិត្តយើងវាស្រដៀងមេឃ តែវាមិនដូចគ្នាកន្លែងខ្លះ មេឃប្រែមិនទៀតដូចជាចិត្តរបស់យើងអ៊ីចឹងតែងតែ រេមិនទៀងទាត់ដូចគ្នា ម្ដងក៏មានអារម្មណ៍ថា ល្អមួយរំពេចក៏មានអារម្មណ៍ថាពិបាក។ មិនខុសពីមេឃបើកថ្ងៃសុខៗក៏ងងឹតស្លុបក៏មាន ....វាជាធម្មជាតិដែលមិនទៀងទាត់។

