“ក្រោយជួបជុំនៅសល់ការចងចាំ”

K
king-food
“ក្រោយជួបជុំនៅសល់ការចងចាំ”

ពេលជួបជុំខ្លីជាងពេលរង់ចាំ! ការជួបជុំធ្វើឲ្យយើងចងចាំមិនភ្លេច ហើយពេលឃ្លាតឆ្ងាយធ្វើឱ្យយើងចេះនឹករលឹក ព្រោះតែនឹករលឹកគ្នា ទើបនៅតែរង់ចាំជួបគ្នាជាថ្មី។ ប៉ុន្តែជួនកាលយើងគ្មានឱកាសថ្មីដើម្បីជួបគ្នាទៀតទេ។ ហេតុនេះហើយរាល់ពេលដែលជួបនរណាម្នាក់ មិនថានេះជាលើកទីប៉ុន្មាន ក៏ចាត់ទុកដូចវាជាការជួបលើកចុងក្រោយ។

ពាក្យសម្ដីដែលសន្ទនារកគ្នាគឺជាពាក្យដែលបង្កប់ភាពកក់ក្ដៅ។ ស្នាមញញឹមដែលមានចំពោះគ្នាក៏គឺជាស្នាមញញឹមដោយសុទ្ធចិត្ត។ មានរឿងរ៉ាវដែលត្រូវចែករំលែក ក៏ត្រូវចែករំលែកដោយភាពស្មោះត្រង់។ យើងប្រាកដជាដឹងថាការជួបជុំមួយមានតម្លៃច្រើនប៉ុនណា នៅពេលដែលវាលែងមានឱកាសដើម្បីបានជួបជុំដូចមុន។

យើងបានត្រឹមតែនឹកដល់នរណាម្នាក់ខ្លាំងបំផុត ពេលដែលលែងមានវត្តមានរបស់គេនៅក្បែរ ប៉ុន្តែយើងមិនបានយល់ពីតម្លៃនៃពេលវេលាដែលយើងអង្គុយក្បែរគ្នានោះវាអស្ចារ្យខ្លាំងប៉ុនណា...៕

Comments