“រស់ជាខ្លួនឯង”

K
king-food
“រស់ជាខ្លួនឯង”

បើអ្នកតែងតែរស់ក្នុងជីវិតបែបសម្ដែងរហូត មិនយូរទេ អ្នកនឹងហត់ហើយ ព្រោះគ្មាននរណាអាចសម្ដែងរហូតទេ សូម្បីតែតារាសម្ដែងអាជីពក៏មានពេលសម្រាកដែរ។ រស់បែបសម្ដែង ហើយព្យាយាមផ្គាប់ភ្នែកអ្នកដទៃ គឺពិតជាហត់មែន ព្រោះអ្នកត្រូវរៀបឭកពា ធ្វើយ៉ាងណាឱ្យសមទៅនឹងតួដែលអ្នកបានកំណត់។ ស្នាមញញឹមដែលអ្នកកំពុងសម្ដែង វាក៏មិនប្រាកដថាជាស្នាមញញឹមដ៏មានសុភមង្គលដែរ។

ដូច្នេះបើអាចមានឱកាសរស់ជាខ្លួនឯង ដោយមិនចាំបាច់សម្ដែង អ្នកគួរតែធ្វើខ្លះទៅ ព្រោះជីវិតខ្លីណាស់ កុំបណ្តោយឱ្យមួយជីវិតនេះរស់ក្នុងជីវិតសម្ដែងរហូតអី។


Comments