«ការវាយតម្លៃ»
ធ្លាប់ស្អប់គេទាំងដែលមិនទាន់ស្គាល់គេដែរទេ?
ធ្លាប់វិនិច្ឆ័យអ្នកដទៃតាមអារម្មណ៍ខ្លួនឯងដែរទេ?
ខ្ញុំពីមុនគឺបែបនេះ។ ខ្ញុំតែងតែវាយតម្លៃអ្នកដទៃដោយផ្អែកតាមអារម្មណ៍របស់ខ្ញុំ។ ពេលខ្លះ ខ្ញុំទើបតែឃើញគេលើកដំបូងក៏ម៉ៃពីអត្តចរិតរបស់គេភ្លាម។ ជូនកាល ដោយសារខ្ញុំធ្លាប់ជួបអ្នកពីមុនដែលមានឬកពា សម្ដីសំដៅស្រដៀងគេ ទើបគិតថាគេមានចរិតមិនល្អបែបនោះ។
ឆ្លងកាត់បទពិសោធស្គាល់មនុស្សមនុស្សកាន់តែច្រើន ខ្ញុំក៏លែងហ៊ានវាយតម្លៃអ្នកដទៃផ្ដេសផ្ដាសទៀត ព្រោះបុរេវិនិច្ឆ័យរបស់ខ្ញុំមិនសុទ្ធតែត្រូវនោះទេ។ ជាច្រើនលើកច្រើនសាហើយដែលខ្ញុំមានការស្ដាយក្រោយចំពោះការគិតខុសលើគេ ព្រោះនៅពេលស្គាល់គេច្បាស់ទោះបខ្ញុំដឹងថា គេជាមនុស្សល្អមិនមែនដូចអ្វីដែលខ្ញមធ្លាប់គិត ហើយអ្វីដែលខ្ញុំសោកស្ដាយបំផុតនោះ គឺពេលខ្លះខ្ញុំបានស្គាល់គេច្បាស់ ពេលដែលគេមិនបាននៅទីនេះទៀតឡើយ។

