“អង្វរ”

ខ្ញុំប្រហែលជាតឹងតែងពេកចំពោះមនុស្សដែលខ្ញុំស្រឡាញ់! ខ្ញុំ ប្រហែលជាតឹងតែងពេកនឹងទំនាក់ទំនងមួយនេះ ហើយប្រហែលជាបារម្ភពេក រហូតដល់មនុស្សដែលខ្ញុំស្រឡាញ់លែងឃើញតម្លៃនៃការស្រឡាញ់របស់ខ្ញុំ តែវាក៏ប្រហែលមកពីខ្ញុំដែលតែងតែ ប្រើពាក្យ "ពេក" នៅក្នុងទំនាក់ទំនងមួយនេះ ហើយក៏ប្រហែលជាខ្ញុំដែលតែងតែ "អង្វរ" ព្រោះខ្លាចបាត់បង់....!
មកពីខ្ញុំ? ឬមកពីគេចង់ទៅ? មកពីឱ្យតម្លៃពេកមែនទេ? ឬក៏ខ្ញុំចេះតែអង្វរជាមួយទំនាក់ទំនងនេះមែនទេ ?
ខ្ញុំមិនច្បាស់ឡើយ តែអ្វីដែលច្បាស់បំផុតនោះគឺ មកពីខ្ញុំខ្លួនឯង។ ខ្ញុំខ្លាចរហូតដល់ទំនាក់ទំនងមួយនេះវាសឹងតែបាត់បង់ ហើយក៏មិនអាចត្រឡប់ក្រោយ មិនថាទំនាក់ទំនង ស្នេហា ឬ ក៏មិត្តភាពឡើង។ បើកាលណាសម្បូរពាក្យ “ពេក” នោះប្រាកដណាស់ថា យើងទាំងសងខាងមិនថាអ្នក ឬខ្ញុំសុទ្ធតែឈឺចាប់...។ ទំនាក់ទំនងបើគេចង់ទៅឱ្យគេទៅៗ ព្រោះយើងអាចត្រឹមឃាត់តែកាយតែមិនបានចិត្តឡើយ...។

