“ឈ្នះ”

ឈ្នះនៅក្នុងជីវិតឬក៏វចនានុក្រមរបស់ខ្ញុំគឺសឹងតែមិនមាន មិនមែនខ្ញុំអន់ទេ តែវាឈឺណាស់ដែលត្រូវយកឈ្នះចិត្តមនុស្សដែលមិនចាប់អារម្មណ៍នឹងយើងសោះ។ ព្រោះជាក់ស្ដែងទៅ ជីវិតមួយនេះរបស់យើងមិនអាចក្លាយជាផ្នែកណាមួយនៃអ្នកដទៃ ព្រោះយើងជាយើងហើយគេជាគេ។ យើងមិនអាចចង់ក្លាយជា អ្នកនេះបន្តិច អ្នកនោះបន្តិចឡើយ។ យើងមិនហត់នៅពេលនេះ ក្នុងការសម្ដែងជាគេ តែគង់នឹងហត់នៅពេលណាមួយមិនខាន ...។
ហត់ព្រោះតែយើងចង់ឈ្នះគេក្នុងទំនាក់ទំនងដែលយើងដឹងថា មិនអាចតាំងពីចាប់ផ្ដើមដំបូង។ ជីវិតយើងវាអត់អ៊ីចឹងទេ ដូច្នេះក្នុងវចនានុក្រមដែលខ្ញុំតែងតែប្រើគឺ មិនមានភាពឈ្នះឬចាញ់នរណាម្នាក់ ព្រោះមនុស្សដែលខ្ញុំចង់ឈ្នះក្នុងជីវិតនេះ គឺភាពខ្ជិលច្រអូស ភាពអាត្មានិយម ភាពមានះ ភាពមិនចេះស្កប់ស្កល់ ភាពមិនចេះគ្រប់គ្រាន់... ហើយមិនមែនជាការយកជ័យជម្នះលើនរណាម្នាក់ដែលគេមិនចង់បានយើងទេ... ព្រោះមានអារម្មណ៍ថាខ្មាសដែលចង់យកឈ្នះអ្នកដែលមិនចាប់អារម្មណ៍យើងសោះ។

