“ក្ដីស្រមៃ”
ក្ដីស្រមៃខ្ញុំនៅឆ្ងាយណាស់ តែខ្ញុំមិនដែលចង់បោះបង់វាម្ដងណាឡើយ វាកាន់តែនៅឆ្ងាយយ៉ាងណាខ្ញុំក៏ខំ ខ្នះខ្នែងយ៉ាងនោះដើម្បីទៅដល់វា។ ជីវិតនេះមិនវែងហើយក៏មិនខ្លី ហេតុអ្វីខ្ញុំត្រូវខ្លាច? ហេតុអ្វីខ្ញុំត្រូវឆាប់បោះបង់? វាជាក្ដីស្រមៃ វាជាក្ដីសង្ឃឹម វាជាស្នាមញញឹម ហេតុអ្វីខ្ញុំត្រូវចាញ់ដោយគ្រាន់តែពាក្យសម្តីអ្នកផ្សេងនោះ? នៅក្នុងវចនានុក្រមនៃជីវិតខ្ញុំមានតែពាក្យមួយទេគឺឈ្នះលើខ្លួនឯង តែមិនចង់ឈ្នះអ្នកដទៃ ...។ បើខ្ញុំមានបញ្ហាច្រើនប៉ុនណា ខ្ញុំត្រូវរកវិធីដោះស្រាយច្រើនប៉ុននោះដែរ។
ឧបសគ្គមិនមែនជាបញ្ហាឡើយ តែអ្វីដែលជាបញ្ហាគឺការគេចវេសពីបញ្ហា។ គ្មានអ្វីដែលគួរឱ្យខ្លាចឡើយនៅក្នុងជីវិតនេះ ព្រោះយើងអត់អាចរស់បាន១០០ឆ្នាំ២ដងនៅក្នុងជីវិតមួយនេះឡើយ។ ជីវិតយើងអាចស្លាប់តែឆន្ទៈ និងគោលគំនិតគឺវានៅតែមាននៅលើភពផែនដីមួយនេះ។ មានក្ដីស្រមៃត្រូវតែហ៊ានពុះពាដើម្បីវា ហើយត្រូវតែហ៊ានសាកល្បងធ្វើវា គ្រប់បញ្ហាតែងមានដំណោះស្រាយ តែវាអាស្រ័យលើយើងថាលះបង់យ៉ាងណាដើម្បីគោលដៅ?

