“ការស្រឡាញ់ខ្លួនឯង”

K
king-food
“ការស្រឡាញ់ខ្លួនឯង”
យើងប្រាថ្នា ទទួលបានក្តីស្រឡាញ់មិនថាពីមនុស្សជាទីស្រឡាញ់ គ្រួសារ ឬមនុស្សនៅជុំវិញខ្លួនយើងនោះទេ។ ប៉ុន្តែមនុស្សយើងមានវាសនាខុសៗគ្នា។ អ្នកខ្លះក៏ទទួលបានក្តីស្រឡាញ់សមតាមបំណង ប៉ុន្តែអ្នកខ្លះទៀតក៏គ្មានឱកាសនឹងទទួលបានវាដែរ។ ការរំពឹងទុកក្នុងការទទួលបានអ្វីមួយអាចនឹងធ្វើឱ្យយើងឈឺចាប់ដោយមិនបានព្រៀងទុក។
ដូច្នេះហើយមានតែការស្រឡាញ់ខ្លួនឯងប៉ុណ្ណោះទើបជាមធ្យោបាយដ៏ល្អសម្រាប់ជំរុញឱ្យខ្លួនឯងមានកម្លាំងដើម្បីបន្តដំណើរទៅមុខទៀត មិនថានៅថ្ងៃខាងមុនយើងនឹងចួបឧបសគ្គយ៉ាងណានោះទេក្នុងជីវិត។

នៅក្នុងដំណាក់កាលលំបាកមួយនៃជីវិត យើងគួរតែឈប់បន្តិច ហើយសួរខ្លួនឯងថា តើមានមនុស្សប៉ុន្មាននាក់ដែលព្រមរួមដំណើរជាមួយយើងរហូតដល់ថ្ងៃបញ្ចប់?
តើមានមនុស្សប៉ុន្មានអ្នកដែលព្រមទទួលយកនូវភាពបរាជ័យនៅក្នុងជីវិតរបស់យើងដោយមិនបោះបង់យើងចោល ? សូម្បីតែគ្រួសារឬមនុស្សជាទីស្រឡាញ់របស់យើងក៏មិនអាចនៅជាមួយយើងជារៀងរហូតដែរ ពីព្រោះវាជាវដ្ដនៃជីវិត។ ជារួមមនុស្សដែលអាចនៅជាមួយយើងរហូតដល់ថ្ងៃបញ្ចប់គឺមានតែ
“ខ្លួនឯង”ប៉ុណ្ណោះ ព្រោះនៅពេលដែលមនុស្សនៅជុំវិញខ្លួនយើង បោះបង់យើងចោល នៅពេលដែលមនុស្សទាំងអស់បែរខ្នងរបស់គេដាក់យើង ទើបយើងអាចយល់ថា
យើងមិនអាចបោះបង់ខ្លួនឯងចោលដូចដែលអ្នកដទៃបានធ្វើដាក់ខ្លួននេះឡើយ។

នេះហើយទើបជាការស្រឡាញ់ដ៏បរិសុទ្ធនិងស្មោះត្រង់ចំពោះខ្លួនឯង។ ផ្ដល់ការស្រឡាញ់ដល់ខ្លួនឯងឱ្យបានច្រើន វាមិនអាត្មានិយមពេកទេ វាក៏មិនអាក្រក់ឬមួយក៏ប៉ះពាល់ដល់អ្នកដទៃដែរ​បើគ្រាន់តែយើងដាក់ការស្រឡាញ់ និងការមើលថែខ្លួនឯងឱ្យបានច្រើន

Comments